អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋងាយរងគ្រោះ៤៣៤គ្រួសារ ក្នុងស្រុកក្រូចឆ្មារ
July 28, 2020 អ្នកទស្សនា :

       ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេងប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្ត អញ្ជើញចុះសំណេះសំណាល និងចូលរួមចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៣៤គ្រួសារ នៅភូមិទី៣ និងទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

      ពិធីចែកអំណោយមនុស្សធម៍នេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

      អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកមកចែកជូនជនងាយរងគ្រួសារទាំង៤៣៤គ្រួសារនាឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន៣០គីឡូក្រាម មី១កេះ ត្រីខ១យួរ សាប៊ូ២ដុំ ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ