អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជាប់ឃុំ នៅពន្ធនាគារខេត្ត
July 23, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្ត និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន ៦ គ្រឿង មួកសុវត្ថិភាពចំនួន ១២ មួក (ចែកជូនមន្ត្រីពន្ធនាគារ) និងបានជូនអំណោយដល់អ្នកទោស ដែលមានជំងឺអេដស៍ ជំងឺរាំរៃ អ្នកទោសមានផ្ទៃពោះ និងក្មេងតាមម្តាយចំនួន ៤០ នាក់។

      អំណោយជាកង្ហារបឺតខ្យល់ ដែលពន្ធនាគារខេត្ត ទទួលបានសរុបមកដល់ពេលនេះមាន ចំនួន ២០ គ្រឿង ដោយកន្លងមក លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានកៀរគរសប្បុរសជននានា និងបានជូនកង្ហារបឺតខ្យល់ចំនួន ១៤ គ្រឿង ដល់ពន្ធនាគារខេត្ត រួចមកហើយ។ កង្ហារបឺតខ្យល់២០គ្រឿងនេះនឹងត្រូវយកទៅបំពាក់តាមអគារស្នាក់នៅ និងអគារផ្សេងៗ ទៀតនៅក្នុងពន្ធនាគារ ដើម្បីសំរួលដល់បរិយាកាសរស់នៅ របស់អ្នកទោស និងការបំពេញការងាររបស់មន្រ្តីពន្ធនាគារ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ