ពិធី​កាត់ឬសីមាព្រះវិហារ​ និងសម្ពោធឆ្លងសមិទ្ធផល​នានា​ ក្នុងវត្តពោធិវង្ស​ ឃុំថ្កូវ​ ស្រុកកំពង់ត្របែក​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
March 03, 2018 អ្នកទស្សនា :

ព្រឹក​ថ្ងៃសៅរ៍​ ២រោច​ ខែផល្គុន​ នព្វស័ក​ ព.ស​២៥៦១​ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម​ សមាជិក​ ក្រុមប្រឹក្សាខេត្ត​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ព្រមទាំងព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ ក្នុងខេត្តព្រៃវែង​ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្របែក​ បានអញ្ជើញ​ចូលរួម​ក្នុងពិធី​កាត់ឬសីមាព្រះវិហារ​ និងសម្ពោធឆ្លងសមិទ្ធផល​នានា​ វត្តពោធិវង្ស​ ឃុំថ្កូវ​ ស្រុកកំពង់ត្របែក​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ។​

ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាលខេត្ត​ និងប្រជាពលរដ្ឋ​ ទូទាំងខេត្តព្រៃវែង​ សូមគោរពជូនពរ​ សម្តេចក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ព្រមទាំងសហការី​ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បី​ដឹកនាំ​ និងអភិវឌ្ឍន៌​ ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និងរីកចម្រើន​ តទៅ​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ