រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងខេត្ត
July 22, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយស្តីពី ការងារចុះបញ្ជីដីធ្លីមានល្ខណៈជាប្រព័ន្ធ ក្នុងខេត្តក្រចេះ ដោយក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញស្នើសុំដល់ក្រុមការងារទាំង៣ក្រុមនៃមន្ទីររៀបចំដែនដី ដែលក្នុង០១ក្រុមមានសមាជិកចំនួន១០នាក់ ក៏ដូចជាអភិបាលស្រុក-ក្រុង ត្រូវរៀបចំធ្វើផែនការបញ្ជាក់តាមក្រុមនីមួយៗដើម្បីកំណត់ទិសដៅ ហើយបញ្ជូន របាយការណ៍ មកឲ្យឯកឧត្តមដើម្បីត្រួតពិនិត្យនិងកែសម្រួល។ ហើយអ្វីដែលជាផលលំបាក របស់ក្រុមមន្រ្តីចុះធ្វើការងារ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ នៅតាមបណ្ដាភូមិសាស្ត្រស្រុកមួយចំនួននៅក្នុងខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះ គឺជួបឧបសគ្គដូចជារដូវនេះ ជារដូវវស្សា ពេលខ្លះភ្លៀង ហើយពេលខ្លះក៏មេឃក្តៅខ្លាំង។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដែលជាប្រធានអង្គប្រជុំ បានបញ្ជាក់ថា ៖ កិច្ចប្រជុំថ្ងៃនេះគឺធ្វើឡើងដើម្បីពិភាក្សាគ្នាពន្លឿនការងារ ការចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិ-ឃុំ ស្រុក-ក្រុង មួយចំនួនដែលកំពុងតែចុះវាស់វែង ហើយជាគោលការណ៍របស់ឯកឧត្តមឧបរដ្ឋមន្ត្រីឧប ជា សុ ផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្តេជ្ញាចំពោះរាជរដ្ឋាភិបាលថាចំពោះការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋនេះ មិនរ៉ាថយនោះទេ គឺធ្វើកិច្ចការងារមួយនេះឲ្យដល់ទីបញ្ចប់ ប្រកប់ដោយប្រសិទ្ធភាពខ្ពស់។

      បើតាមការបញ្ជាក់ពីលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឲ្យដឹងថា ៖ មន្ទីរបានអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន បានចែកប័ណ្ណកម្មសិទ្ធិបានចំនួន ២១ភូមិ ០៤សង្កាត់/៥ឃុំ ៣ស្រុក/១ក្រុង សរុប១៥.៩៨៨ប័ណ្ណ=១៣.៨០១គ្រួសារ=៧.៨២២,៦៥ហិកតា។ លោកបន្តថា ៖ សម្រាប់ឆ្នាំ២០២០នេះ តាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺតម្រូវឲ្យមន្ត្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវអនុវត្តឱ្យបានចំនួន ៤.០០០ ក្បាលដី ស្មើនឹង១២.០០០ បណ្ណ័ ក្នុង១ឆ្នាំ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ