រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទាន(ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក)ដល់ប្រជាពលរដ្ឋក្នុងខេត្ត
July 22, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទាន(ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក) ដល់កសិករចិញ្ចឹមត្រី មាន់ ទា និងដំណាំបន្លែ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងសហគមន៍កសិកម្ម នៅសាលាខេត្តកំពង់ឆ្នាំង។

      កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី។ ដែលមានអ្នកចួលរួមពីរដ្ឋបាលជលផល ឯកឧត្ដម លោកជំទាវ តំណាងអគ្គនាយកដ្ឋានសិកម្ម មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជីវករ វារីវប្បករ និងសហគមន៍កសិកម្ម សរុបចំនួន ១៥៥នាក់។

      គោលបំណងដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។

      ឆ្លៀសឱកាសពេលនោះ លោកប្រធានមន្ទីរ និងសហការី បានអមដំណើរឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះពិនិត្យមើលការដាំដុះស្លឹកខ្ទឹម និងបន្លែចំរុះរបស់បងប្អូនសហគមន៍កសិកម្ម នៅឃុំទឹកហូត ស្រុករលាប្អៀរ និងការចញ្ចឹមត្រី នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

      ហើយឯកឧត្តម បានលើកទឹកចិត្តដល់បងប្អូនសហគមន៍កសិកម្មពង្រីកការដាំដុះអោយបានច្រើនដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារអោយបានជានិរន្ត។ ដោយឡែកក្នុងករណីបងប្អូនមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះ និងចញ្ចឹម បងប្អូនអាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ