រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រគល់ទទួលថាប្លេតចំនួន៧០គ្រឿង ជូនឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំអំឡុងពេលកូវីដ-១៩
July 22, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រគល់ទទួល ថាប្លេតចំនួន ៧០គ្រឿង ជូនឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំអំឡុងពេលកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង។

      ដោយមានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត លោក លោកស្រី ប្រធានមន្ទីរជាសមាជិកគណៈកម្មការ លោក លោកស្រី អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំការិយាល័យជំនាញបច្ចេកទេសនៃមន្ទីរផែនការ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ ចៅសង្កាត់ សរុប ១៨៥រូប។

      លោក ឌឹម ឌន បានបញ្ជាក់ពីលទ្ធផលជារួមបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្រតាមជុំប្រមូលទិន្នន័យ និងតាមការស្នើសុំគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គ្រួសារក្នុងភូមិសរុបចំនួន ១៣២,៥៦៣ គ្រួសារ គ្រួសារបានសម្ភាស ៣១,១១៨ គ្រួសារ គ្រួសារក្រីក្រសរុប ២៥,៦៥៤គ្រួសារ ស្មើនិង១៩.៣៥% (ក្រកម្រិត១ចំនួន ១០,៧១៧ គ្រួសារ និងកម្រិត២ចំនួន ១៤,៩៣៧គ្រួសារ)។

      លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត បានបញ្ជាក់ឱ្យដឹងថាការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមាអាយុក្រោម២ឆ្នាំ កម្មវិធីនេះចាប់ពីថ្ងៃទី ១ខែកុម្ភៈ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ជាលទ្ធផលសម្រេចបាន៖ ១. ស្រ្តីមានផ្ទៃពោះចំនួន ១.៥៩២នាក់ ស្មើនឹង ៦៣,៦៨០,០០០រៀល។ ២.សម្រាល ចមណួន ៦៣៦នាក់ ស្មើនឹង ១២៧,២០០,០០០រៀល។ ៣. កុមារចំនួន ២.០៦៩នាក់ ស្មើនឹង ៨២,៧៦០,០០០រៀល។ សរុបរួម អ្នកទទួលផលចំនួន ៤.២៩៧នាក់ សរុបថវិកា ស្មើនឹង ២៧៣,៦៤០,០០០រៀល។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះកម្ពុជាក៏ដូចជាសកលលោកទាំងមូលរង ផលប៉ះពាល់ ដោយសារ ជំងឺកូវីដ-១៩ បានជះឥទ្ធិផលអវិជ្ជមានដល់ប្រជាពលរដ្ឋទូទៅ ពិសេសគ្រួសារក្រីក្រ និងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីជួយសម្រួលដល់លំនឹងប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្ររាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌។

      ចុងបញ្ជប់ឯកឧត្តមក៏បានចែកជូននូវថាប្លេក ដល់ឃុំ សង្កាត់ ចំនួន ៧០ គ្រឿង ដែលក្នុងមួយឃុំ សង្កាត់ទទួលបានថាប្លេតចំនួន ១គ្រឿង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ