ថ្នាក់ដឹកនាំខេត្តសៀមរាប អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនបរទេ ចូលជួប និងបង្ហាញរបាយការណ៍ស្តីការធ្វើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប
July 22, 2020 អ្នកទស្សនា :

      ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប បានបង្ហាញរបាយការណ៍ជូនឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងអ្នកពាក់ព័ន្ធ និងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការី។

      រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ ( សៀមរាប-អង្គរ ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។ សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។

       តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។ រោងចក្រនេះដែរ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន។

      កិច្ចប្រជុំនេះ បានទទួលស្គាល់អំពីបច្ចេកទេស និងការផ្តល់អត្ថប្រយោជន៍នៃប្រតិបត្តិការរបស់រោងចក្រដុតសំរាមមួយនេះ ដែលវាមានគុណភាពមិនបន្សល់នូវផលប៉ះពាល់បរិស្ថានក្រោយការផលិតថាមពលអគ្គីសនីនោះ។

      ឯកឧត្តម អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសម្រាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញ ក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជម្រុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ