រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តព្រះវិហាប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគខេត្ត២០២០-២០២២
July 22, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូប។

      កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គឺផ្តោតលើពិនិត្យពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) និងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ឲ្យសម្រេចបានជោគជ័យ។

      ក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តម ក៏បានណែនាំដល់មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ត្រូវបន្តខិតខំអនុវត្តការងារ តាមផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគព្រមទាំងទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសលើគម្រោងនីមួយៗអោយចប់តាមការកំណត់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ និងត្រូវប្រើប្រាស់អោយអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ឬធនធានពីដៃគូរនានា ដើម្បីបន្តការអភវិឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ