អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំចំការអណ្តូង ស្រុកចំការលើ
July 22, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា អជ្ញាធរស្រុកចំកាលើ និងក្រុមប្រឹក្សាឃុំ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ដែលបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន៤ខ្នង នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ។

      ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

      លោកជំទាវបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ ក្នុងការទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាង ,ការលាងសំអាតដៃនឹងសាប៊ូ ឬ ទឹកអាល់កុល អោយបានជាប្រចាំ , ការយកម៉ាស់ ឬក្រម៉ា តាមខ្លួន ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលការពារឆ្លងនៃមេរោគ។

      អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ទាំង៤ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) តង់១ អាវយឺត៨។ ដោយឡែក ចំពោះអ្នកដែលខូចខាតមធ្យម ចំនួន២គ្រួសារ ទទួលបានថវិកា៣០០,០០០ រៀល ហើយអ្នកដែលខូចខាតស្រាល ចំនួន ២គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ