អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត
July 13, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។

      កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុក ទាំង ៨ សរុបចំនួន ២៤ រូប។

      របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ស្តាប់របាយការណ៍សកម្មភាពប្រចាំឆមាសទី១ និងទិសដៅការងារបន្ត
២- មតិលើកឡើងរបស់គណៈកម្មាធិការសាខាលើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត
៣- ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា បញ្ហាប្រឈម និងដំណោះស្រាយ
៤-ការពិភាក្សារួមនៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក
៥-ឆ្លងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខាអាណត្តិទី ៥
៦-អនុសាសន៍ផ្សេងៗ។

      បន្ទាប់ពីលោក សរ វណ្ណា នាយកសាខា អានរបាយការណ៍បូកសរុបលទ្ធផលសកម្មាភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុរួចមក ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារមនុស្សធម៌ប្រកបដោយសកម្មភាពរស់រវើកមានការវិវត្តន៍ពីមួយជំហ៊ានទៅមួយជំហ៊ាន ធ្វើឲ្យសាខាទទួលបាននូវជោគជ័យគួរឲ្យកត់សម្គាល់ពិសេសការងារផ្សព្វផ្សាយពីវិធានការទប់ស្កាត់កូវីដ-១៩។

      ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មភាពដែលបានអនុវត្តកន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រ ទស្សនៈវិស័យ និងបេសកកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត។ សមាជិកនៃអង្គប្រជុំ បានឯកភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ មតិលើកឡើងរបស់គណៈកម្មាធិការសាខា លើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត។

      ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខា ទាំង ៨ក្រុង ស្រុក ត្រូវចុះពិនិត្យជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិ ត្រូវជួយ កៀរគរបន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូលរបស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង៤ ឲ្យមានដំណើរការល្អស្របតាមអាណត្តិការងារ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ