ផ្លូវក្រាលគ្រួសក្រហម ប្រវែង១២.០០០ម និង ផ្លូវក្រាលកៅស៊ូប្រវែង២.៤២៦ម ស្ថិតក្នុងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
March 01, 2018 អ្នកទស្សនា :

រសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ហឿ សុីយ៉ែម អភិបាលខេត្តស្តីទី និងឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលគ្រួសក្រហម ប្រវែង១២.០០០ម និង ផ្លូវក្រាលកៅស៊ូប្រវែង២.៤២៦ម ស្ថិតក្នុងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ និងឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅប្រទេសកម្ពុជា ។

ជាមួយគ្នានោះដែរឯកឧត្តម ហឿ សុីយ៉ែម អភិបាលខេត្តស្តីទី បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវសមិទ្ធផលគម្រោងហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលឧបត្ថម្ភកគាំទ្រនូវផ្លូវចំនួន២ខ្សែក្នុងខេត្តក្រចេះ ដូចជាផ្លូវក្រាលគ្រួសក្រហម ប្រវែង១២.០០០ម និងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBSTប្រវែង២.៤២៦ម ស្ថិតក្នុងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ និងផ្លូវក្រាលគ្រួសក្រហម ប្រវែង១០.៨០០ម និងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង០.៦០០ម ស្ថិតក្នុងឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ គួរជាទីមោទននេះឡើង ។សម្ធិផលទាំងនេះ គឺជាការរួមចំណែកយ៉ាងថ្លៃថ្លាដល់ការស្តារ និង អភិវឌ្ឍខេត្តក្រចេះ គឺផ្តើមចេញពីការអនុវត្តគោលនយោបាយ ឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ។  ម៉្យាងទៀតការស្តារឡើងវិញ និងសាងសង់បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការធ្វើអាជីវកម្មដឹកជញ្ជូនទៅតាមបណ្តាទីប្រជុំជនសំខាន់ៗ និងទៅតាមទីជនបទនានា។  ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពរីកចម្រើនដែលយើងទទួលបាននៅពេលនេះ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ  វាជាការចូលរួមយ៉ាងចាំបាច់ទាំងសណ្តានចិត្ត កម្លាំងពលំនិងការបរិច្ចាគជាថវិកាពីប្រជាពលរដ្ឋផងដែរ ។ ជាមួយគ្នានឹងសមិទ្ធិផលនេះដែរ ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយផ្លូវនេះ និង សាធារណៈជនទាំងអស់ដែលបានប្រើប្រាស់ផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ និង គោរពតាម គោលការណ៍នានានៃច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខសុវត្ថិភាព ។ ជាសំខាន់បងប្អូនដែលរស់នៅក្នុងភូមិក្បាលជួ និង នៅតាមបណ្តោយផ្លូវនេះ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលយ៉ាងងាយស្រួល និង ចំណាយតិច នោះជាការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “មានផ្លូវមានក្តីសង្ឈឹម” ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ