រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ
July 13, 2020 អ្នកទស្សនា :

      ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សមាជិការនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំប្រមាណ១២០នាក់។

      អង្គប្រជុំបានពិនិត្យពិភាក្សា និងឆ្លុះបញ្ចាំងទៅលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម ក្តីកង្វល់ និងសំណូនពររបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលក្នុងនោះមានការងារសំខាន់ៗដែលក្រុមការងារ រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបានអនុវត្ត និងការដាក់ចេញទិសដៅអនុវត្តបន្តឲ្យមានប្រសិទ្ធភាព មានដូចជា៖

-ការបន្តអនុវត្តការងារឆ្វៀលដីតំបន់៣ តំបន់២ តំបន់អភិរក្សសត្វខ្សឹប ការឆ្វៀលដីចេញពីសារពើភណ្ឌរបស់មន្ទីរអង្គភាពជូនប្រជាពលរដ្ឋ ការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅតំបន់រណបនៃតំបន់ប្រាសាទសំបូរព្រៃគុក
-ការចុះអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋ
-ការបន្តចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រក្នុងកំឡុងពេលកូវីដ១៩
-ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ (យោងតាមស្មារតីសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី ០៣ កក្កដា ២០២០)
-ការបន្តអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្ការការរីករាលដាលជំងឺកីវីដ១៩
-ការពង្រងការគ្រប់គ្រង និងចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
-ការពង្រឹងសន្តិសុខសុវត្ថិភាព ការបង្រាបបទល្មើសព្រៃឈើ ជលផល ធនធានធម្មជាតិ គ្រឿងញៀន
-ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
-ការបន្តពិនិត្យ ដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ