ឯកឧត្តម ងួន រតនៈ បានអញ្ជើញចូលរួមក្នុងសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨
February 28, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង បានអញ្ជើញចូលរួមក្នុងសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ"ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា" និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ។ ក្នុងពិធីនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញស្តីពីការដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងជ័យលាភីទីក្រុងស្អាតលើកទី២ ។ សូមបញ្ជាក់ថាក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ធ្លាប់បានទទួលពានរង្វាន់ជ័យលាភីចំនួន០៣លើករួចមកហើយ ទី១ គឺទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដែលពិធីទទួលធ្វើនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (២០១៥ ) ទី២គឺ ទីក្រុងស្អាតជ័យលាភីលេខ១ ផ្ការំដួល៣ទង (២០១៥-២០១៨) ដែលពិធីទទួលធ្វើ នៅរាជធានីភ្នំពេញ ទី៣គឺ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (២០១៨) នៅទីក្រុឈៀងម៉ៃ ប្រទេសថៃ និងទី៤ គឺជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ (២០១៨-២០២១) ដែលនឹងប្រារព្វពិធីនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ