ថ្នាក់ដឹកនាំខេត្តកណ្ដាល ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ៣២វត្ត ក្នុងស្រុកស្អាង
July 08, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល  និងលោកជំទាវ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ បានដឹកនាំ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុក  មកប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន ៣២វត្ត ដែលពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅ ក្នុងវត្តព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

      មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម  គីម រិទ្ធី បានលេីកឡេីងថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ 

      ឯកឧត្តមបានបន្តថា ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ហើយបងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សា ទៅប្រគេន ព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយ អំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ មួយវិញទៀតនេះ ជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។

       ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្តក៏បានធ្វើការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍  និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

 

      សូមបញ្ជាក់ថា  ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់រដ្ឋបាលខេត្ត ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទាំង ៣២វត្តនោះ ក្នុងមួយវត្តៗទទួលបានអង្ករ ៥០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១ និងថវិកា ៤០ ម៉ឺនរៀល បន្ថែមពីលើនេះ ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ក៏បានប្រគេនដល់ វត្តទាំង៣២ នាឱកាសនោះដោយក្នុង១វត្តទទួលបាន ទឹកសុទ្ធ អរុណណា ចំនួន៦កេស ភេសជ្ជៈ ១កេស ភេសជ្ជៈ sponsor ២កេស និងថវិកា ចំនួន ៥០០.០០០រៀល និងបានប្រគេនបច្ច័យសម្រាប់កសាងវត្តព្រែកអំបិលចំនួន២០០ដុល្លា និងប្រគេនបច្ច័យព្រះសង្ឃចំនួន៣៦អង្គដែលគង់នៅក្នុងវត្តព្រែកអំបិល ក្នុង១អង្គៗចំនួន២០ដុល្លា  និងជូនលោកតាជី លោយជីនៅក្នុងវត្ត ម្នាក់ៗ ចំនួន២០.០០០រៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ