រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំសិក្សា ពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ
July 08, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០  លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសិក្សា ពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ។

      ក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានលើកឡើងថាចាប់តាំងពីរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមក រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានផែនការអភិវឌ្ឍន៍មួយដើម្បីកំណត់នូវទស្សនៈវិស័យ និងកិច្ចអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន។ ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។ សេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ដោយថ្នាក់ជាតិ។ ប៉ុន្តែដោយមានការប្រែប្រួលនូវរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលក្រុង ស្រុក ដែលបានធ្វើសមាហរណកម្មការិយាល័យជំនាញនៅថ្នាក់ក្រុង ស្រុក ឱ្យស្ថិតនៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងក្របខ័ណ្ឌពេលវេលា នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត។ ជាមួយគ្នានេះផងដែរ អ្នកដែលមានការពាក់ព័ន្ធ ជាអ្នកអនុវត្តផ្ទាល់នៅក្នុងដំណើរការកសាងផែនការ ត្រូវលើកឡើងជាធាតុចូលសំខាន់ៗសម្រាប់ធ្វើការកែសម្រួលនូវសេចក្តីណែនាំបំពេញបន្ថែមទៅលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់រដ្ឋបាលក្រុង ស្រុក អោយកាន់តែល្អប្រសើរបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ