ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីអនុម័តលើសេច​ក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​
February 27, 2018 អ្នកទស្សនា :

នៅសាលប្រជុំក្រុមប្រឹក្សាខេត្តរតនគិរី នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៨-២០២០) របស់រដ្ឋបាលខេត្ត និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) ។​ កិច្ចប្រជុំនេះ​ ស្ថិតក្រោមអធិបតីភាពឯកឧត្តម​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ លន់​ សុភាព​ អភិបាលខេត្តស្តីទី​ ជាអធិបតីភាព​ ។ ផែនការវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តរតនគិរី​ ដែលមានកំរាស់ប្រមាណជាង៨០ទំព័រ ត្រូវបានអនុវត្តស្របទៅតាមផែនការយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពី​ការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៩ ដោយផែនការនេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់បានអំពីបញ្ហា តម្រូវការ និងដំណោះស្រាយនានានៅមូលដ្ឋាន សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលដៅ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ