ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកបទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
July 06, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម។

      មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារាមឱ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

      ឯកឧត្តមអភិបាលខេត្ត បានមាន ប្រសាសន៍ឱ្យដឹងថា៖ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារ:សំខាន់ និងជាអំឡុងពេលដ៏សំខាន់ដើម្បីឲ្យភិក្ខុ សាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

     ជាមួយគ្នានោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ កុំអោយកើតមានក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

      សូមបញ្ជាក់ថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម ដោយក្នុង១វត្តៗទទួលបាន ទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ៥០kg ទឹកបរិសុទ្ធ ១កេះ, ទឹកផ្លែឈើ ១កេះ មី ១កេះ, ទឹកត្រី ១យួ, ទឹកស៊ីអ៊ីវ ១យួ, ត្រីខ ១យួ និងបច្ច័យ ចំនួន ២០ម៉ឺនរៀល ក្នុងនោះវត្តចំនួន៣ គឺវត្តកោងកាង, វត្តប៉ាហ៊ី និងវត្តអូរច្រា គឺទទួលបានទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ១០០kg ទឹកបរិសុទ្ធ ២កេះ, ទឹកផ្លែឈើ ២កេះ មី ២កេះ, ទឹកត្រី ២យួ, ទឹកស៊ីអ៊ីវ ២យួ, ត្រីខ ២យួ និងបច្ច័យ ចំនួន ៤០ម៉ឺនរៀល និងយាយជីតាជី ចំនួន១០០នាក់ ក្នុងម្នាក់ ថវិកា ១ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ