រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសេសាន
July 07, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីសរុប ចំនួន ១.១០៦ក្បាលដី មានទំហំផ្ទៃដីសរុបស្មើនឹង ២០៦២,២៣ហិកតា និងមានចំនួនគ្រួសារសរុបចំនួន ៦៨៨គ្រួសារ  ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន  ខេត្តស្ទឹងត្រែង។

      ការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទំាង០៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ មន្ត្រីបច្ចេកទេស និងសមាជិកគណៈកម្មការរដ្ឋបាលឃុំកំភុន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

      ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការទទួលបាននៅសិទ្ធិគ្រប់គ្រងអចលនវត្ថុដែលមានប័ណ្ណកម្មសិទ្ធិទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងមិនអាចអ្នកណាបំពានបានឡើយ ប៉ុន្តែសូមប្រើប្រាស់ដោយស្របច្បាប់ និងបម្រើដល់ផលប្រយោជន៍ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តម បានជម្រុញឲ្យមន្ទីរជំនាញខិតខំបន្តការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីសិក្សាអំពីតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងឈានទៅប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំមួយចំនួនទៀតក្នុងខេត្តស្ទឹងត្រែង៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ