ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការខេត្ត
July 05, 2020 អ្នកទស្សនា :

      ខេត្តកែប៖ កាលពីរសៀល​ថ្ងៃសុក្រ​ ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២០ គណៈបញ្ជាការឯកភាពខេត្តកែប បានបេីកកិច្ចប្រជុំ ព្រមជាមួយសមាសភាពពាក់ព័ន្ធបន្ថែមមួយចំនួនទៀត​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត​។
      កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្ដម​ បានផ្សព្វផ្សាយនូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ​ដែលសម្តេចតេជោបានដាក់ចេញក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅថ្ងៃទី៣ កក្កដា ២០២០។
      ឯកឧត្ដម បានណែនាំដល់មន្ទីរ​ អង្គភាពដែលពាក់ព័ន្ធជាពិសេសគឺ​ មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ និងមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ គឺត្រូវត្រៀមសហការអោយបានល្អជាមួយក្រសួងក្នុងការតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ 
      ឯកឧត្ដម​ក៏បានណែនាំបន្ថែមដល់មន្ទីរពាក់ព័ន្ធ​ រដ្ឋបាលក្រុង​ ស្រុក​ ត្រូវពិនិត្យ​ សិក្សា​ និងធ្វេីស្ថិតិអោយបានច្បាស់លាស់ប្រកបដោយតម្លាភាព​ និងសមធម៌នូវប្រជាពលរដ្ឋដែលបានតាំងទីលំនៅលេីដីរដ្ឋកន្លងមក បង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ​ ដេីម្បីចេញប្លង់អោយពួកគាត់បានរស់នៅកាន់ស្របច្បាប់​ ជៀសវាងប្រជាពលរដ្ឋមានការភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកតទៅទៀត​។ 
      ក្រៅពីនេះ​ ឯកឧត្ដម​ សោម​ ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែ​ប​ ​ក៏បាដាក់ចេញទិសដៅការងារមួយចំនួនបន្ថែមទៀតសម្រាប់អនុវត្ត​ ជាពិសេស​ការការពារសន្តិសុខសណ្តាប់ប្រជាពលរដ្ឋ​ ភ្ញៀវទេសចរ​ជាតិ​  អន្តរជាតិដែលមកទស្សនា​ សម្រាក​លម្ហែក្នុងខេត្ត​  និងការអភិវឌ្ឍខេត្តជាបន្តបន្ទាប់​៕
ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ