ឯកឧត្តម ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ​ ឆ្នាំ២០១៨​
February 23, 2018 អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ​ ៩កើត​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ​ ឆ្នាំ​២០១៨នៅសាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យទន្លេ​ ឆ្នាំ២០១៨​ ក្រោមអធិបតីភាព​ ឯ.ឧ​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨​ និងឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨។ ​សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯ.ឧ​ រដ្ឋលេខាធិការ,​ អនុរដ្ឋលេខាធិការ,​ អគ្គនាយក​,​ ក្រុមការងារក្រសួងទេសចរណ៍,​ ក្រុមការងារក្រសួងស្ថាប័នពាក់ព័ន្ធ​,​ អភិបាលរងរាជធានីភ្នំពេញ​,​ អភិបាលរងខេត្ត,​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត,​ អភិបាលក្រុងតាខ្មៅ​ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១៥០ នាក់។ *គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារទាំងក្រុមការងារថ្នាក់ជាតិ​ និងថ្នាក់​ខេត្ត​ ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៤​ ដែលនឹងរៀបចំឡើងនៅខេត្តកណ្តាល​ ចាប់ពីថ្ងៃទី​៩-១១​ ខែមីនា​ ឆ្នាំ២០១៨​ ខាងមុខ​ ក្រោមប្រធានបទ"​ ទន្លេនៃសន្តិភាព​ មិត្តភាព​ និងនិរន្តរភាពទេសចរណ៍​ "​ ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ