ស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រជុំគណៈបញ្ជាការឯកភាពស្រុក ដើម្បីផ្សព្វផ្សាយការងារលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យនានា ការងារទប់ស្កាបទល្មើសព្រៃឈើ និងបទល្មើសជលផល
February 23, 2018 អ្នកទស្សនា :

ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលស្រុកស្រីស្នំបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាពលោក ឈិន មុន្នី អភិបាលរងស្រុក នឹងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បី ផ្សព្វផ្សាយ ៖ ១ . លិខិតលេខ ០៩១/១៨ លស ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពី ការចាត់វិធានការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងផ្ទៃប្រទេសក្នុងភូមិសាស្ត្រខេត្តសៀមរាប ២ . លិខិតលេខ ១៣៥/១៨ សជណ ចុះថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ស្ដីពី ករណីសំណើសុំធ្វើសកម្មភាពឃ្លាំមើលបទល្មើសព្រៃឈើ និងបទល្មើសនេសាទក្នុងភូមិសាស្ត្រទាំង ១២ ក្រុង/ស្រុក នៃខេត្តសៀមរាប។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ