ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ៤៣២ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានសាងសង់រួចរាល់
February 21, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ០៧ កើត ខែ ផល្គុណ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ខែកុម្ភះ២០១៨ មន្ត្រីទីចាត់ការផែនការ និងវិយោគសាលាខេត្តសៀមរាប និងមន្ត្រីសាលាស្រុកពួកបាន បានចុះពិនិត្យបិទគម្រោងមូលនិធិឃុំពួកស្រុកពួកឆ្នាំ២០១៧ គម្រោងសាងសង់ផ្លូវបេតុងចំនួន១ខ្សែ ដែលមានប្រវែង ៤៣២ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ១,៥តឹក ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក។ ក្រោយពីបានពិនិត្យរួចមកឃើញថា ផ្លូវនេះបានសាងសង់តាមបទដ្ឋានបច្ចេកទេស ដែលបានចុះកិច្ចសន្យាអនុវត្តគម្រោង។ ជាមួយគ្នាក្រុមការងារ បានស្នើឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមថែរក្សាដោយ មិនត្រូវដឹកជញ្ជូនទំនិញលើសទំងន់ មិនចាក់ដីខ្ពស់ជាងថ្នល់បណ្តាលឲ្យទឹកលិចដក់លើថ្នល់នាំឲ្យឆាប់ខូចថ្នល់ជាដើម។ សូមបញ្ជាក់ថា តាមរយៈកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាជូនដល់រដ្ឋបាលស្រុក ដើម្បីមាន ថវិកាសម្រាប់អភិវឌ្ឍន៍គម្រោងក្នុងដែនសមត្ថកិច្ច ជាពិសេសគម្រោង ដែលមានលក្ខណៈឃុំ។ តាមរយៈនេះ រដ្ឋបាលស្រុក មានលទ្ធភាពជាបណ្តើៗ ដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋរបស់ខ្លួន ពង្រឹងនូវការទទួលខុសត្រូវ និងអភិបាលកិច្ចល្អចំណោះប្រជាពលរដ្ឋ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ