លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ អញ្ជើញប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ ស្តីពីផលប៉ះពាល់នៃការសាងសង់ស្ពានឆ្លូង
February 21, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨ នៅបរិវេណវត្តច័ន្ទរាជា(ហៅវត្តឈ្នី) លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ដឹកនាំក្រុមការងារក្រសួង ខេត្ត និងស្រុក ចូលរួមប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ និងគណៈកម្មការវត្ត ស្តីពីផលប៉ះពាល់នៃការសាងសង់ស្ពានឆ្លូងប្រវែងបណ្តោយ១៤០មែត្រ ទទឹង១១ម៉ែត្រ៣០ ដែលជាជំនួយ របស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នឹងត្រូវសាងសង់នាពេលខាងមុខ។ ក្នុងពិធីនេះក៏មានការចូលរួមពី តំណាងគណៈកម្មការអន្តក្រសួងដោះស្រាយផលប៉ះពាល់ ក្រុមការងារខេត្ត ស្រុក មន្រ្តីជំនាញ គណៈកម្មាការវត្ត និងប្រជាពលរដ្ឋប៉ះពាល់ ចំនួន០៧គ្រួសារ ផងដែរ។ លោកមានប្រសាសន៍ថា ដោយសព្វថ្ងៃនេះនៅតាមបណ្តោយផ្លូវជាតិទាំងពីរនេះ ស្ពានដែកមានចំនួន០៧ ដែលស្ពានទាំងនោះនៅមានស្តង់ដារទាប(ស្ពានបាឡេបណ្តោះអាសន្ន)នៅឡើយក្នុងការឆ្លើយតបនឹងការប្រើប្រាស់   និងទប់ស្កាត់ចំពោះហានិភ័យដោយគ្រោះធម្មជាតិ ។ដោយហេតុនេះហើយ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងដៃគូរ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានសិក្សាក្នុងការសាងសង់ស្ពាននេះឡើងវិញនូវស្ពានដែលមានស្តងដារ ហើយអាចឆ្លើយតបទៅនិងការប្រើប្រាស់ ដើម្បីធានានូវសុវត្ថិភាព ក្នុងវិស័យធ្វើដំណើរ និងដឹកជញ្ជូន ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ការរៀបចំគម្រោង នឹងប៉ះពាល់ដល់ដីធ្លី ដើមឈើ ផ្ទះសម្បែង តូបលក់ឥវ៉ាន់ សួនច្បារ ច្រកចេញចូល របងវត្ត និងសំណង់ផ្សេងៗ  ហើយចំពោះកម្មសិទ្ធិប្រជាពលរដ្ឋ ដែលទទួលរងប៉ះពាល់ សំណងអាចសងជាសាច់ប្រាក់ផ្អែកតាមអត្រា នៃការសិក្សាតម្លៃជំនួសដោយទីភ្នាក់ងារវាយតម្លៃឯករាជ្យក្នុងស្រុក ។ ចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុងការងារអន្តរក្រសួង ខេត្ត ឲ្យបានល្អក្នុងការសាងសង់ស្ពាននេះ ជាជំនួយឥតសំណងរបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងរាជរដ្ឋាភិបាល ដែរត្រូវបញ្ចប់គ្រោងនៅឆ្នាំ២០២០ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ (ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ