https://www.interior.gov.kh/report/detail/541
ព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្នុងពិធីបបុណ្យឆ្លងសមិទ្ឋផលនានា នៅវត្តសំរោង ស្ថិតក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត និងកងកម្លាំងទាំងបី ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ ជុំវិញស្រុកទាំងអស់។ ក្នុងឱកាសនេះផងដែរ ខ្ញុំបាទ និងភរិយា ព្រមទាំងសហការី បានមក សំណេះសំណាល និងចែកសម្ភារៈជូនដល់បងប្អូនដែលមានជីវភាពខ្វះខាត ចំនួន៣៥គ្រួសារ នៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃធី២១ ខែកុម្ភៈ ឆ្នាំ២០១៨)
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។