ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងប្រគល់ផ្ទះ០១ខ្នង ជូនអតីតយុទ្ធជន និងចែកអំណោយជូនជនក្រីក្រ ចំនួន ៣០គ្រួសារ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង
February 20, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ០៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង និង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងប្រគល់ផ្ទះ០១ខ្នង ព្រមទាំងអង្ករ១០០គីឡូក្រាម ថវិកា២០ម៉ឺនរៀល សម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់លោក ពេជ្រ សុវណ្ណ អាយុ៥៧ឆ្នាំ ជាជនពិការ នៅភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង និងចែកអំណោយដល់ជនក្រីក្រ មកបណ្តាឃុំផ្សេងៗ ក្នុងសង្កែចំនួន៣០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម ។ ក្នុងនោះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ក៏ផ្តល់បន្ថែមនូវថវិកាផ្ទាល់ខ្លួនចំនួន ៤០០,០០០រៀល សម្រាប់ទុកប្រើប្រាស់តាមតំរូវការចាំបាច់ផ្សេងៗ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ