ឯកឧត្តម​ ជា​ សុមេធី​​ បានចុះសួរសុខទុក្ខ​ និងប្រគល់-ទទួលផ្ទះ​ បង្គន់អនាម័យ​ និងសម្ភារៈ​ ដល់គ្រួសារក្រីក្រ​ ចាស់ជរា​ គ្មានទីពឹង​
February 20, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ​ ៦កើត​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.ស​២៥៦១​ ត្រូវនឹងថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការ​សាខាខេត្តព្រៃវែង និងលោក​ឧកញ៉ា​ អនុប្រធានគណៈកម្មា​ធិការសាខា​ខេត្តព្រៃវែង​ អមដំណើរដោយ​ឯកឧត្ដម​ អភិបាល​រងខេត្ត​ លោកអភិបាលស្រុក​ និងក្រុមការងារ​ បានចុះទៅសួរសុខទុក្ខ​ និងប្រគល់-ទទួលផ្ទះ​ បង្គន់អនាម័យ​ និងសម្ភារៈ​ ដល់គ្រួសារក្រីក្រ​ ចាស់ជរា​ គ្មានទីពឹង​ ចំនួន០២ស្រុក​ រួមមាន៖

-លោកយាយ​ អៀម​ ផេន​ អាយុ៦១ឆ្នាំ​ រស់នៅភូមិស្វាយចេក​ ឃុំឬស្សីស្រុក​ ស្រុកពាមជរ

​-លោកយាយ​ អ៉ឹម​ ឡេង​ អាយុ៧៤​ ឆ្នាំ​ រស់នៅភូមិព្រែកត្រែង​ ឃុំអង្គរអង្គ​ ស្រុកពាមជរ​

-លោកយាយ​ ពៅ​ នួន​ អាយុ៦២​ រស់នៅភូមិស្នោ​ ឃុំជៃកំពត​ ស្រុកព្រះស្តេច​

-លោក​ ឈិន​ សុខា​ អាយុ៤៨​ រស់នៅភូមិតាហ៊េ​ ឃុំរាធរ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង។​

ក្នុងឱកាសនេះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ និងជាប្រធាន​គណៈកម្មាធិការ​សាខាខេត្ត សូមថ្លែងអំណរគុណដល់​ព្រះសង្ឃ​ ញ៉ែម​ ពេជ្រមុនី​ ព្រះចៅអធិការវត្តដើមរកា​ ដែលបានជួយឧបត្ថម​ អង្ករ​ មី​ ទឹកត្រី​ ទឹកស៊ីអ៉ីវ និងគ្រឿងប្រឡុង​ សំរាប់ជួយដល់ជនងាយរងគ្រោះ​ នៅស្រុកព្រះសម្តេច​ ខេត្ត​ព្រៃវែង។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ