ពិធីក្រុងពលី បញ្ចុះបឋមសិលាសាងសង់សំណង់ច្រាំងស្ទឹងសង្កែត្រើយខាងលិច នៅមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
February 20, 2018 អ្នកទស្សនា :

ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមក្នុងពិធី ក្រុងពលី បញ្ចុះបឋមសិលាសាងសង់សំណង់ច្រាំងស្ទឹងសង្កែត្រើយខាងលិច នៅមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ព្រឹកថ្ងៃអង្គារ ០៦កើត ខែផល្គុន ឆ្នាមរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជិំវិញខេត្ត មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពលី បញ្ចុះបឋមសិលាសាងសង់សំណង់ច្រាំងស្ទឹងសង្កែត្រើយខាងលិច នៅមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ច្រាំងស្ទឹងសង្កែទល់មុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានមាត់លើប្រវែង ១៨០ម៉ែត្រនិងជើងក្រោមប្រវែង១៣២ម៉ែត្រ ដែលរងការបាក់ដោយទឹកជំនន់ជាបន្តបន្ទាប់នោះ ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ការកសាងច្រាំងស្ទឹងនេះជាថវិការបស់រដ្ឋបាលខេត្ត ដែល មានគុណប្រយោជន៍ដើម្បីការពារផ្លូវជាប់មាត់ស្ទឹងកុំឱ្យបាក់ផង និងកែលម្អសោភ័ណភាពមាត់ស្ទឹងផងដែលរងការខូចខាតពីទឹកជំនន់ជាច្រើនឆ្នាំមកហើយ ។ ចំពោះច្រាំងស្ទឹងសង្កែនៅកន្លែងដ៏ទៃទៀតដែលរងការបាក់ដោយទឹកជំនន់ដែរនោះ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា៖ គឺយើងមានដៃគូអភិវឌ្ឍន៍បានកំពុងសិក្សាហើយដែរ ក្នុងទិសដៅរួមគ្នាការពារប្រព័ន្ធគមនាគមន៍ដែលមានប្របមាត់ស្ទឹងកុំឱ្យបាក់ថែមទៀត ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ