កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ពិនិត្យលើការងារដោះស្រាយសំនួរ សំណូមពរ របស់ប្រជាពលរដ្ឋតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា
February 20, 2018 អ្នកទស្សនា :

កាលពីថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ បានបើកកិច្ចប្រជុំ ដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព នាយករងរដ្ឋបាល អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ និងប្រធានអង្គភាព សរុបចំនួន ៥២រូប។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមាន៖

១-ពិនិត្យ និងធ្វើបច្ចុប្បន្ននៃការដោះស្រាយលើសំនួរ សំណូមពរដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៥ និងឆ្នាំ២០១៦។

២-ពិនិត្យ និងធ្វើបច្ចុប្បន្ននៃការដោះស្រាយលើសំនួរ សំណូមពរដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៧។ ៣-ពិនិត្យ ពិភាក្សា លើការរៀបចំឯកសាររៀបចំការបើកប្រាក់បៀវត្សប្រចាំខែរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន អង្គប្រជុំ បានណែនាំឲ្យមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក យកចិត្តទុកដាក់ដោះស្រាយលើសំណូមពររបស់ប្រជាពលរដ្ឋ ការផ្តល់របាយការណ៍អំពីលទ្ធផលដោះស្រាយ និងពន្លឿនការរៀបចំឯកសារបើកប្រាក់បៀវត្សឲ្យបានទាន់ពេលវេលា។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ