ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជេីញចូលរួមចុះត្រួតពិនិត្យមេីលវឌ្ឍនភាពការស្ថាបនាកំពង់ផែ និងការស្តារទន្លេវ៉ៃគោ
June 10, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណេីរដោយលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអញ្ជេីញចុះត្រួតពិនិត្យមេីលវឌ្ឍនភាពការស្ថាបនាកំពង់ផែ និងការស្តារទន្លេវ៉ៃគោដែលជាគម្រោងថវិកាជាតិ ស្ថាបនាដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រវែង ៦.៩៧៣ម៉ែត្រ ដែលគិតមកដល់ពេលនេះ ការស្ថាបនាបានដំណើរការ ដោយបានចាប់បោះអាចម៌ដីពីផ្ទៃព្រែកបាន៦០% និងបូមដីល្បាប់ស្តារបាតព្រែកបានប្រមាណ១០%។

      សូមបញ្ជាក់ថា ការកសាងកំពង់ផែផ្លូវទឹកនេះស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលក្រោយពេលស្ថាបនារួចរាល់ទីតាំងនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ទៅលេីដំណេីរកាសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅមក រវាងខេត្តស្វាយរៀងប្រទេសកម្ពុជា និងខេត្តឡុងអានប្រទេសវៀតណាមនៅថ្ងៃអនាគតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ