ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ឆ្នាំ២០២០
June 10, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាក្រចេះ ដឹកនាំកិច្ចប្រជុំសាមញ្ញាលើកទី១៣ អាណត្តិទី៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្ត។

      ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍កោតសរសើរចំពោះមន្ទីរអង្គភាពគ្រប់វិស័យ ដែលបានខិតខំបំពេញភារកិច្ចការងាររបស់ខ្លួនកន្លងមក ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍ ជាពិសេសទទួលបានទំនុកចិត្ត និងសាទរពីបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ក្នុងនោះដែរឯកឧត្តមក៏បានជម្រុញដោយផ្តោតទៅលើវិស័យរួមមាន ៖ ១-ការងារកសិកម្ម ៖ សុំឲ្យខិតខំបន្តការងាររបស់ខ្លួន និងពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋាន រួមនិងចុះជាប់ជាប្រចាំជាមួយប្រជាកសិករ និងផ្សព្វផ្សាយពីអ្វីដែលផ្តល់ប្រយោជន៍ដល់ប្រជាកសិករ អំពីបច្ចេកទេសដាំដុះ និងការរើសពូជ និងបានជម្រុញដល់បងប្អូនកសិករ អាចយកកម្ចីពីធនគារអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើនសមត្ថភាពទុនរបស់ខ្លួន ២-ការងារទេសចរណ៍ ទោះបីមានការថយចុះបន្តិច តែទោះជាយ៉ាងណាក៏មន្ទីរនៅតែបន្តផ្សព្វផ្សាយ និងពង្រឹងវិធានការការពារ ដល់ទីតាំងកម្សាន្តនានា បងប្អូនម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកម្ម ដើម្បីទប់ស្កាត់ និងកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ដល់សហគមន៍ ៣- ការងារអប់រំ ឲ្យបន្តធ្វើការបន្តបង្រៀនតាមប្រពន្ធ័សង្គម ដើម្បីបញ្ជ្រៀបចំណេះដឹង និងការសិក្សាពីចម្ងាយ ៤-ច្បាប់ចរាចរណ៍ ជម្រុញបន្តចុះអនុវត្តការត្រួតពិនិត្យ និងផាកពិន័យ នៃការធ្វើចរាចរណ៍ប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ៥-ការងារសាធារណការ និងដឹកជញ្ជូន បន្តការងាររបស់ខ្លួនក្នុងកសាង និងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធ និងជួយអបអរបងប្អូនប្រជាពលរដ្ឋ ដែលនឹងទទួលបានស្ពានឆ្លងទន្លេក្នុងខេត្ត នាពេលខាងមុខ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាដៃគូជំនួយ ៦-ការងារសុខាភិបាល បន្តត្រួតពិនិត្យ និងតាមដានស្ថានភាព ជាប្រចាំអំពីមេរោគជំងឺកូវីដ-១៩នៅទូទាំងប្រទេស ក៏ដូចជាក្នុងប្រទេសកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តរបស់យើង។ 

      ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍គាំទ្រ នូវអ្វីដែលឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើង ពិសេសការងារកសិកម្ម ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល និងគាំទ្រដោយធនគាអភិវឌ្ឍន៍ជនបទ និងការងារទប់ស្កាត់បទល្មើសនេសាទ ដែលនឹងឈានចូលដល់ នាពេលខាងមុខ និងបន្តតាមដាន និងគ្រប់គ្រងស្ថានភាព ស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ អំពីជំងឺកូវីដ-១៩ និងផ្សព្វផ្សាយជាប្រចាំ ហើយការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: សូមឲ្យអាជ្ញាធរបន្តពង្រឹង និងដោះស្រាយរៀបចំឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ និងសុំឲ្យបងប្អូនអាជីវករ ចូលរួមសហការ និងអនុវត្តឲ្យបានទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ