រដ្ឋបាលខេត្តតាកែវ បើកការស្ថាបនាផ្លូវកសាងឡើងដោយកំលាំងពលកម្ម របស់បងប្អូនប្រជាពលរដ្ឋចំនួន១៣ អនុគម្រោង នៅស្រុកត្រាំកក់
June 10, 2020 អ្នកទស្សនា :

      តាកែវ៖ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញបើកការស្ថាបនាផ្លូវកសាងឡើងដោយកំលាំងពលកម្ម របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៣ អនុគម្រោង មានប្រវែង ១៣.៤០១ គ.ម ស្ថិតនៅឃុំតាភេម ឃុំជាងទង ឃុំអូសារាយ ឃុំត្រពាំងក្រញូង ឃុំត្រពាំងធំខាងជើង ឃុំសំរោង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ដែលកិច្ចប្រជុំនេះក៏បានការអញ្ជើញចូលរួមដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

      បើតាមការបញ្ជាក់ពីលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍បទខេត្តតាកែវ បានឲ្យដឹងថា កាលពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ អនុវត្តចំនួន៤២អនុគម្រោងដីស ប្រវែង ៤៨.៦៧៥គ.ម ស្ថិតនៅឃុំ តាភេម ឃុំត្រពាំងធំខាងជើង ឃុំត្រពាំងធំខាងត្បូង ឃុំជាងទង ឃុំអូរសារាយ ឃុំត្រពាំងក្រញូង ឃុំសំរោង ឃុំគុស។ ២០១៧ដល់ឆ្នាំ២០១៩ អនុវត្តក្រាលក្រួសក្រហមចំនួន១៤កិច្ចសន្យា ប្រវែង ៤៨.៦៧៥គ.ម ស្ថិតនៅ ឃុំតាភេម ឃុំត្រពាំងធំខាងជើង ឃុំត្រពាំងធំខាងត្បូង ឃុំជាងទង ឃុំអូរសារាយ ឃុំត្រពាំងក្រញូង ឃុំសំរោង ឃុំគុស។ ឆ្នាំ២០២០ ចាប់ផ្ដើមអនុវត្តដីសចំនួន ១៣អនុគម្រោងប្រវែង ១៣.៤០១គ.ម ស្ថិតនៅឃុំតាភេម ឃុំជាងទង ឃុំអូសារាយ ឃុំត្រពាំងក្រញូង ឃុំត្រពាំងធំខាងជើង ឃុំសំរោង។ សរុបចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២០ មានចំនួន ៥៥ខ្សែប្រវែង ៦២.០៧៦គ.ម ចំនួន៨ឃុំនៅស្រុកត្រាំកក់ ខេត្តតាកែវ។ សរុបចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ក្រាលក្រួសក្រហមចំនួន១៤កិច្ចសន្យាប្រវែង ៤៨.៦៧៥ គ.ម៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ