ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទីភារកិច្ចគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨
February 19, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ០៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទីភារកិច្ចគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសកលវិទ្យាល័យស្វាយរៀង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការទាំង៧ ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការទាំង៧ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ដើម្បីសហការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨នាពេលខាងមុខ នៅខេត្តស្វាយរៀង ឲ្យទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ