អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ជូនលោក យាយ ជរា ដែលមានចៅស្រី២នាក់នៅក្នុងបន្ទុក 
June 10, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង  រួមដំណើរដោយលោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ ចែកជូនលោកយាយជរា ឈ្មោះ កែ អេង នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ដែល បច្ចុប្បន្ននេះ លោក យាយ ចិញ្ចឹមចៅស្រី ២នាក់ ដែលត្រូវឪពុកម្ដាយរត់ចោលតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ។

      នាឱកាសពេលនោះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំអនុសាសន៍ ផ្ដាំ ផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ។ 

      ដោយក្នុងនោះ ឯកឧត្តម ក៏បានមានប្រសាសន៍ក្រើនរំលឹក បញ្ជាក់បន្ថែមដល់អាជ្ញាធរភូមិ ឃុំ កុំឱ្យធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសកម្ពុជាយើង មានការព្យាបាលជាសះស្បើយជាច្រើន ហើយទនឹ្ទមគ្នានោះដែរ ក្នុងភូមិ ឃុំ ស្រុកយើងមិនមានអ្នកកើតជំងឺនេះក៏ដោយ ក៏យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះដែរ។

      បន្ថែម ពីនោះ ឯកឧត្តម  ក៏ បាន បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញសូមអោយពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃសិន ព្រមទាំងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសក្នុងថ្ងៃនេះ ជូនដល់ពួកគាត់ផងដែរ។

      គូសបញ្ជាក់ថា៖ អំណោយដែលសាខាកាក បាទក្រហម ខេ្តត និង អនុសាខាកាកបាទក្រហម ស្រុករលាប្អៀរ បាន ចែកជូនដល់លោកយាយមាន ៖ អង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ១០០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ