ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីប្រគល់ព្រះរាជអំណោយព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបរិបូណ៌
June 10, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រតិភូអមដំណើរ និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានដល់ប្រជាពលរដ្ឋ ៦ គ្រួសារដែលត្រូវរលំផ្ទះនិងរបើកដំបូល នៅភូមិក្បាលដំរី ត្រង់តំបន់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។ 

      ព្រះរាជអំណោយសម្រាប់គ្រួសារនីមួយៗទទួលបានរួមមាន÷ អង្ករ ៥០គ.ក្រ, មី ១កេស,ឃីត ១កញ្ចប់ (មុង ១,ក្រមា ១,សារុង ១ ,ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់(៤មx៦ម) ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយចំនួន១ និងថវិកា ៨០ម៉ឺនរៀលសម្រាប់គ្រួសាររលំផ្ទះ និង ៤០ម៉ឺនរៀលសម្រាប់គ្រួសាររបើកដំបូល។ 

      បន្ទាប់មក ឯកឧត្តម រួមជាមួយនឹងក្រុមការងារ ក៏បានបន្តដំណើរទៅពិនិត្យការដ្ឋានសាងសង់ផ្លូវឆ្ពោះទៅកាន់ឃុំផ្លូវទូកស្រុកកំពង់លែង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ