យុទ្ធនាការត្រួតពិនិត្យរថយន្តដឹកទំនិញបានចំនួន ៥២៧គ្រឿង ក្នុងនោះរថយន្តកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន ២៩គ្រឿង គិតពីថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០១៨
February 17, 2018 អ្នកទស្សនា :

យុទ្ធនាការត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស ដើម្បីចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំផ្លាញផ្លូវ តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ៗ និង បានកំណត់កាលបរិច្ឆេទ មិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស ធ្វើ ចរាចរណ៍លើដងផ្លូវតទៅទៀត ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លង ទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឲ្យគ្រប់បណ្តារាជ ធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើការត្រួតពិនិត្យទៅលើគ្រប់រថយន្តផ្ទុកទំនិញ ដែលបានតទ្រុងខុស បច្ចេកទេស ពីអនុក្រិត្យណែនាំនោះ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរក្រុង ស្រុក កម្លាំងនគរបាលចរាចរណ៍ជើងគោក កងរាជអាវុធហត្ថ បានចុះអនុវត្តច្បាប់តាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ដើមី្បត្រួតពិនិត្យ និងកាត់ទ្រុងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបានកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ទាំងរថយន្តត្រឹមត្រូវ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស និង មិនមានឯកសារគ្រប់គ្រាន់ផងដែរ ។ តាមរបាយការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក្នុង រយៈពេលបើកយុទ្ធនាការ ត្រួតពិនិត្យរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានកំណត់ នៅតាមបណ្តាក្រុង ស្រុក ចំនួន ០៩ របស់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះតាមបណ្តាក្រុង ស្រុក បានធ្វើការត្រួតពិនិត្យយានយន្តបានចំនួន ៥២៧គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមបច្ចេកទេសមានចំនួន ៤៩៨គ្រឿង និង រថយន្តកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេស ២៩គ្រឿង សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យា និង កាត់ទ្រុងចេញនៅនឹង កន្លែងបាន ០៨ គ្រឿង ខ្វះនូវឯកសារ និងខុស ៣គ្រឿង, រថយន្តទ្រុងលើសក្រោម ១តឹក ១៨គ្រឿង ត្រូវបានលើកលែង។ ក្នុងនោះ

-ស្រុកក្រឡាញ់បានធ្វើការត្រួតពិនិត្យបាន ១២៨គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១០៥គ្រឿង ខុសបច្ចេកទេស ២៣គ្រឿង , ១៨គ្រឿងលើសក្រោម១តឹក និង បានកាត់ទ្រុង ចំនួន០៥គ្រឿង ។

-ស្រុកជីក្រែង បាន ធ្វើការត្រួតពិនិត្យបាន ៩៨គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ៩៧គ្រឿង ,ខុសបច្ចេកទេស ០១គ្រឿង ,បានកាត់ ទ្រុង ចំនួន០១គ្រឿង ។

-ស្រុកពួក បានធ្វើការត្រួតពិនិត្យបាន ៥៩គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ៥៨គ្រឿង ខុសបច្ចេកទេស ០១គ្រឿង, បានកាត់ទ្រុង ចំនួន០១គ្រឿង។

-ស្រុកបន្ទាយស្រី បានធ្វើការត្រួតពិនិត្យបាន ៧៦គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ៧៤គ្រឿង , ខុសបច្ចេកទេស ០២គ្រឿង ខុសឯកសារបានឃាត់ទុក។

-ស្រុកសូទ្រនិគម បានធ្វើការត្រួតពិនិត្យបាន ១០៣គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១០២គ្រឿង ខុសបច្ចេកទេស ០១គ្រឿង ខ្វះ ឯកសារ។

-ស្រុកអង្គរជុំ បានធ្វើការត្រួតពិនិត្យបាន ១៥គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១៥គ្រឿង។ -ស្រុកវ៉ារិន បាន ធ្វើការត្រួតពិនិត្យបាន ១៩គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១៩គ្រឿង , -ស្រុកស្វាយលើ បាន ធ្វើការត្រួតពិនិត្យ បាន ១៨គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១៨គ្រឿង ,

-ក្រុងសៀមរាប បានធ្វើការត្រួតពិនិត្យបាន ១១គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១០គ្រឿង, ខុសបច្ចេកទេស ០១គ្រឿង, កាត់ទ្រុង ០១គ្រឿង ។ មកដល់ពេលនេះកម្លាំងចម្រុះបាននឹងកំពុងធ្វើប្រតិបត្តិការបន្តធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់ បន្ថយការបំផ្លាញផ្លូវ ក្នុងការបង្រ្កាបលុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលធ្វើឲ្យខូចខាតដល់សម្បត្តិសាធារណៈ និង ខាតបង់ថវិកាជាតិ ព្រមទាំងត្រូវធ្វើការឃាត់ខ្លួនចំពោះជនណាដែលមិនគោរព អនុវត្តទៅតាមអនុក្រឹត្យដែលបានកំណត់ យកមកធ្វើការផាកពិន័យទៅតាមច្បាប់ផងដែរ ៕

ប្រភពព័ត៌មាន : រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ