រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីសម្ពោធ និងដាក់ឲ្យប្រេីប្រាស់អគារបណ្ណាល័យថ្មី នៃសាលាបឋមសិក្សាក្បាលខ្លា ស្ថិតនៅភូមិក្បាលខ្លា ឃុំកញ្ជរ ស្រុកឆ្លូង
June 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រេីប្រាស់អគារបណ្ណាល័យថ្មី នៅសាលាបឋមសិក្សាក្បាលខ្លា ស្ថិតនៅក្នុងភូមិក្បាលខ្លា ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាអំណោយរបស់អង្គការKOICA និងអង្គការឆាលហ្វានកូរ៉េ តាមរយៈអង្គការឆាលហ្វានកម្ពុជា។  

      ក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពីលោកឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ប្រាសាន វេម៉ា នាយក អង្គការឆាលហ្វាន ប្រចាំប្រទេសកម្ពុជា លោក ប្រធាន អង្គការកម្ពុជាប្រចាំខេត្តក្រចេះ និងក្រុមការងារ អភិបាល អភិបាលរងស្រុកឆ្លូង លោក មេឃុំ ខ្សាច់ អណ្តែត លោក មេឃុំ ហាន់ ជ័យ នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៦៥នាក់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ