ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញទស្សនកិច្ចស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មគោល
June 09, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអង្គារ៍ទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះទស្សនកិច្ចស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនរ៉ាយសិនអេនើជី ដែលស្ថិតនៅក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

      នៅក្នុងដំណើរទស្សនកិច្ចនោះក៏មានអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរ លោកអភិបាលរងស្រុក មេឃុំ កម្លាំង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

      ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា គម្រោងផលិតអគ្គិសនីដើរដោយថាមពលអគ្គិសនីនេះ ចំពោះមុខសម្រាប់ខេត្តបាត់ដំបងរបស់យើងត្រូវការសំខាន់ណាស់ ដោយខេត្តបាត់ដំបងបានបង្កើនឡើងយ៉ាងគំហុក ដែលពីកាលដើមឡើងសម្រាប់ខេត្តបាត់ដំបងប្រើប្រាស់អស់ប្រមាណ ១០ មេហ្គាវ៉ាត់ ប៉ុន្តែពេលបច្ចុប្បន្នកើនឡើងចាប់ ៦០ ទៅ៧០ មេហ្គាវ៉ាត់ផងដែរ។

      ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើយើងមានថាមពលអគ្គិសនីកាន់តែច្រើន យើងសង្ឃឹមថាអ្នកវិនិយោគនឹងអាចសម្លឹងមកមើលខេត្តបាត់ដំបងបន្ថែមទៀត លើផ្នែកកសិឧស្សាហកម្មផ្សេងៗផងដែរ។

      សូមជម្រាបជូនដែរថា គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ រប់ក្រុមហ៊ុនរ៉ាយសិនអេនើជី មានផ្ទៃដីសរុប ៦៨ ហិចតា ដោយប្រើប្រាស់ដាក់ផ្ទាំសូឡា ចំនួន ៦៥ ហិចតា និងសាងសង់ អគារ ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងទៀតអស់ទំហំ ៣ហិចតា ដែលគ្រោងសាងសង់បញ្ចប់ក្នុងចុងឆ្នាំ២០២០ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ