ថ្នាក់ដឹកនាំខេត្តកំពត ចុះត្រួតពិនិត្យ ដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ របស់សហគ្រាស ម្សៅបៀកភ្នំមាស ស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ
June 09, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអង្គារ ទី៩ខែមិថុនាឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ ដែលកំពុងសាសង់បានប្រមាណជា ៨០% និងត្រូវដាក់ដំណើរនៅឆ្នាំ២០២១។ រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិមានសមត្ថភាពផលិតឥដ្ឋចំនួន ៨០០.០០០ដុំ (ប៉ែតសិបម៉ឺនដុំ) ក្នុងមួយថ្ងៃ។ លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ងាយស្រួលក្នុងការប្រើប្រាស់។ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះម្ចាស់សហគ្រាសដែលមានគំនិតផ្តួចផ្តើមសាងសង់រោងចក្រនេះឡើងដែលមានលក្ខណៈទំនើប ដែលត្រូវនឹងសភាពការណ៍អភិវឌ្ឍន៍នាពេលបច្ចុប្បន្នលើវិស័យសំណង់ក្នុងខេត្តកំពតកំពុងមានសន្ទុះកើនឡើង ធានានូវការផ្គត់ផ្គង់ឥដ្ឋសម្រាប់ការដ្ឋានសាងសង់នីមួយៗបានគ្រប់គ្រាន់និងទាន់ពេលវេលា។ 

      ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលជូនដល់សហគ្រាសក្នុងការសាងសង់រោងចក្រផលិតឥដ្ឋនេះទទួលបានជោគជ័យ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ