រដ្ឋបាលខេត្តកំពត ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០ ក្រោមប្រធានក្រោមប្រធានបទ "អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា"
June 10, 2020 អ្នកទស្សនា :

      ថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីតាំងស្តូបព្រះអង្គឌួង មាត់ព្រែកក្រុងកំពត ខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០ ក្រោមប្រធានក្រោមប្រធានបទ "អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា" ដោយមានការចូលរួមពី គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំសង្កាត់ ប្រធាន អនុប្រធានការិយាល័យជំនាញក្រុងកំពត ស្រុកទឹកឈូ មន្ត្រីរាជការ យុវជន ស.ស.យ.ក និងបុគ្គលិកអនាម័យ ចំនួន ៤២១នាក់។

      ថ្លែងក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានគូសបញ្ជាក់អំពីការរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក ៥មិថុនា ដើម្បីបំផុសចលនា អប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអាជីវករឲ្យមានការចូលរួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ដើម្បីធានានូវគុណភាព និងលើកកម្ពស់សោភណ្ឌភាពទីក្រុងសំដៅឲ្យបានបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងទេសភាពស្រស់ត្រកាល គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

      ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអង្គពិធីអំពីខ្លឹមសារ "អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា" គឺយើងគ្រប់គ្នាត្រូវយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថាន និងបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ជីវៈចម្រុះ ដែលជាប្រភពអាហាររបស់យើងទាំងអស់គ្នា។

      ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកនូវកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះតាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន និងស្វែងយល់អំពីបញ្ហាបរិស្ថាន និងគ្រប់គ្រងបញ្ហាទាំងនោះឲ្យបានសមស្របតាមគោលការណ៍គ្រប់គ្រងបរិស្ថាន ដើម្បីនិរន្តរិ៍ភាពធនធានដល់កូនចៅជំនាន់ក្រោយ។ 

      ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន ទូទាំងខេត្ត ត្រូវចូលរួមថែរក្សាសោភណ្ឌភាព អនាម័យជុំវិញខ្លួនឲ្យមានសភាព ស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ទំនើបមួយ ពិសេសក្នុងក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន ដោយភ្ជាប់នឹងការអភិវឌ្ឍដោយចិរភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ