ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យអគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាមដែលបានផ្អាកការសាងសង់ក្នុងពេលកន្លងទៅ
June 09, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញពិនិត្យអគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាមដែលបានផ្អាកការសាងសង់កាលពីពេលកន្លងទៅ។

      សូមបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវានៅសាលាខេត្ត ឯកឧត្តមអភិបាលខេត្ត បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្ត ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០នេះ។

      អាគាររដ្ឋបាលថ្មីនេះមានទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម៉ែត្រ កម្ពស់ ៣ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ