រដ្ឋបាលខេត្តរតគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំការអនុវត្តច្បា​ប់ហិរញ្ញវត្ថុ​ របស់រដ្ឋបាលឃុំ​ សង្កាត់​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
February 16, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ​ ០២កើត​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១៦​ ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅសាលប្រជុំសាលាខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំការអនុវត្តច្បា​ប់ហិរញ្ញវត្ថុ​ របស់រដ្ឋបាលឃុំ​ សង្កាត់​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨​ ដោយមានការអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពីសំណាក់​ ឯកឧត្តម​ គិត​ ទ្រី​ អភិបាលខេត្តស្តីទី​ ។ អភិបាលខេត្តស្តីទី​ ឯកឧត្តម​ គិត​ ទ្រី​ បានណែនាំឲ្យមេឃុំ​ ចៅសង្កាត់​ ស្មៀនឃុំ​ និងអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ស្តាប់បទបង្ហាញ​ និងអនុវត្តទៅតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨​ ដែលក្រសួងសេដ្ឋកិច្ចបានណែនាំ​ ដើម្បីឲ្យដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព​ ស័ក្ត​សិទ្ធភាព​ និងសម្រេចបានតាមគោលដៅដែលបានគ្រោងទុក​ សំដៅលើកកម្ពស់ផលប្រយោជន៍រួមរបស់ជាតិ​ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ