ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដាក់វិធានការទប់ស្កាត់ការលួចចេញ-ចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀង ដើម្បីស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់
June 09, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ៍ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០  រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក និងសមាជិកជាច្រើនរូប។

      ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពផ្តោតសំខាន់លើការស្តាប់របាយការណ៍ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារទប់ស្កាត់ការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការកំណត់រោងសន្និធិលក់ចែកចាយ អនុផលព្រៃឈើដែលមានប្រភពពីសម្បទានក្រោមរូបភាពជាច្រកចេញចូលតែមួយ ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ដោយមិនមានការដឹកជញ្ជូនឆ្ងាយពេក ។ហើយកិច្ចប្រជុំក៏លើកយកនូវត្រៀមរៀបចំបន្ថែមនូវសាវតា ប្រវត្តិ និងឯកសារពាក់ព័ន្ធនូវនិមិត្តសញ្ញារដ្ឋបាលខេត្ត ដាក់ជូនក្រសូងមហាផ្ទៃពិនិត្យសម្រេច នាពេលខាងមុខ។

      មានប្រសាសន៍បូកសរុបនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សុំឲ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់  និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តអប់រំ ផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជិតខាងក្នុងរយៈ ពេល នេះ ជាដាច់ខាត ជាពិសេសត្រូវសហការគ្នាដាក់វិធានការទប់ស្កាត់ការចេញ-ចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងនានា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង ។ខិតខំត្រូវស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញ បងប្អូន ប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀង នានា។

      ដោយឡែក អភិបាលក្រុង ស្រុកត្រូវពង្រឹងការគ្រប់គ្រង និងចាត់ចែង ការងាររបស់រដ្ឋបាលក្រុង-ស្រុក ដែលថ្នាក់ជាតិ ប្រតិភូកម្មកន្លងមក ឱ្យកាន់តែ មានប្រសិទ្ធភាពស្របតាម គោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេលិខិតលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ របស់ ក្រសួងមហាផ្ទៃទាំង៥ចំណុចនេះ ។បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្តបានជម្រុញឲ្យសមត្ថកិច្ច និងអភិបាលក្រុងស្រុកនូវគោលការណ៍ដាក់ចេញឲ្យមានប្រសិទ្ធភាពដូចខាងក្រោម ៖ ១/ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ជាពិសេសការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់។ ២/ត្រូវបន្តទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់នូវបទល្មើសទន្រ្ទានដីព្រៃ ដីអភិរក្សាធនធានធម្មជាតិ ព្រៃឈើ ពីសំណាក់ចនខិលខូច ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ៣/អភិបាលក្រុង ស្រុក ក៏ដូចគណៈកម្មការដោះស្រាយដីធ្លីថ្នាក់ក្រុង ស្រុក ត្រូវពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លី យ៉ាងហោចណាស់២សំណុំរឿង ក្នុងមួយសប្តាហ៍ ក្នុងករណីដោះស្រាយមិនបានត្រូវបញ្ជូនមកគណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្ត។ ៤/ត្រូវបន្តផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋគោរពរច្បាប់ចរាចរណ៍ផ្លូវគោក និងបន្តរឹតបន្តឹងវិធានការ ដែលមានស្រាប់ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវី១៩ ទៅសហគមក៏ដូចប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ