រដ្ឋបាលខេត្តបាត់ដំបង បំពាក់អំពូលភ្លើងប្រមាណ១២៤៧អំពូល សម្រាប់បំភ្លឺផ្លូវសាធារណៈក្នុងក្រុង
June 09, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងស្តាប់របាយការណ៍អំពីការបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈក្រុងបាត់ដំបង របស់ក្រុមហ៊ុនជេនេរ៉លអេឡិកទ្រីក អេនផាប់ប៊្លិកឡៃធីង (General Electric and Public Lighting) នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការហិរញ្ញវត្ថុ តំណាងអង្គភាពអគ្គិសនីបាត់ដំបង តំណាងរដ្ឋបាលក្រុងបាត់ដំបង និងអ្នកពាក់ព័ន្ធចំនួនទៀតផងដែរ។

      លោក តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីសកម្មភាពការងារដែលបានអនុវត្តកន្លងមក និងការគ្រប់អំពូលភ្លើងបំភ្លឺសាធារណៈតាមបណ្តាផ្លូវនានាក្នុងក្រុងបាត់ដំបង ដែលបានអនុវត្តតាមកិច្ចសន្យាតម្លើងអំពូលភ្លើងបំភ្លឺសាធារណៈ ព្រមទាំងបានផ្គត់ផ្គង់បំពាក់បរិក្ខាពាក់ព័ន្ធមួយចំនួន រួមទាំងអំពូងភ្លើងបំភ្លឺសាធារណៈប្រមាណ ១២៤៧ អំពូល នៅតាមបណ្តាផ្លូវ សួនច្បារនានាក្នុងក្រុងបាត់ដំបងផងដែរ។

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមការងារទទួលបន្ទុកត្រូវធ្វើការពិនិត្យឡើងវិញចំពោះកិច្ចសន្យា ដែលក្រុមហ៊ុនបានអនុវត្ត ថាតើបានគ្រប់ជ្រុងជ្រាយ ឬត្រឹមត្រូវតាមកិច្ចសន្យាឬនៅ?

      ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់ក្រុមការងារទទួលបន្ទុកបន្ថែមទៀតថា ត្រូវរៀបចំឱ្យមានរបាយការណ៍លម្អិតអំពីការចំណាយ និងត្រូវធ្វើការព្រៀបធៀបគ្នាមុនពេលមិនទាន់បានបំពាក់អំពូលភ្លើង LED ដោយក្រុមហ៊ុន និងក្រោយពេលបំពាក់អំពូលភ្លើង LED រួច ថាតើជួយកាត់បន្ថយការចំណាយបានប៉ុន្មានភាគរយផងដែរ។

      លោក ខន វិរៈ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានឲ្យដឹងផងដែរថា ចំពោះការចំណាយប្រចាំខែនៃការទូទាត់នៃការប្រើប្រាស់ភ្លើងបំភ្លឺសាធារណៈដែលគ្រប់គ្រងផ្គត់ផ្គង់ថែទាំដោយក្រុមហ៊ុន បានជួយកាត់បន្ថយការចំណាយប្រមាណ ៥០% ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ