រដ្ឋបាលខេត្តប៉ៃលិន បន្តស្ថាបនាផ្លូវក្រាលកៅស៊ូបេទីមីន័រ និងរៀបចំហេដ្ឋារចនាសម្ព័ននានាក្នុងខេត្ត ដើម្បីលើកកម្ពស់សេវាសាធារណៈ និងសោភ័ណភាពទីក្រុង
June 09, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូបេទីមីន័រ(AC) នៅក្នុងតំបន់រដ្ឋបាលខេត្ត ហើយបន្តស្ថាបនាផ្លូវក្រាលកៅស៊ូបេទីមីន័រ(AC) ចំនួន ២ខ្សែរបន្ថែមទៀត ដោយ ខ្សែរទី១ ចាប់ពីចំនុចសួនកុមាររហូតដល់សាលាសង្កាត់ប៉ៃលិន និងខ្សែរទី២ ចាប់ពីសួនកុមារកាត់តាមធនាគាកាឌីយាឆ្ពោះទៅផ្លូវជាតិលេខ៥៧ ដើម្បីលើកកម្ពស់សេវ៉ាសាធារណៈ និងសោភ័ណភាពទីក្រុង។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កន្លងមក រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមគម្រប់បរិស្ថានពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពធម្មជាតិស្រស់បំព្រង។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត និងភ្លើងអគ្គីសនី ជាដើម។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ សូមមេត្តាផ្តល់នូវកិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ដើម្បីឱ្យដំណើរការស្ថាបនាផ្លូវនេះ បានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

      គួរបញ្ជាក់ថា៖ ផ្លូវស្ថាបនាក្រាលកៅស៊ូបេទីមីន័រ(AC) ទាំង ២ខ្សែរ ដែលកំពុងស្ថាបនានេះមានប្រវែង ៩៨០ ម៉ែត្រ ទទឹងប្រវែង ១៤ ម៉ែត្រ ដាក់លូសងខាងផ្លូវមានមុខកាត់ ០.៨តឹក និងរៀបចំឃឿន អមសងខាង ផ្លូវ ដោយ ប្រើប្រាស់គម្រោងថវិកាអភិវិឌ្ឍន៍ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ