ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារ និងគណៈប្រតិភូ ចូលរួមសន្និសីទជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ”
February 15, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៦៥១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឯកសារ និងគណៈប្រតិភូទៅចូលរួមសន្និសីទជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ នៅរាជធានីភ្នំពេញ ។ វត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដមអភិបាលរងខេត្តទទួលបន្ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីអនុប្រធានមន្ទីរផែនការខេត្ត លោកស្រីអនុប្រធានរតនាគារខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រីអភិបាល និងតំណាងអភិបាលក្រុង/ស្រុកទាំង៨ លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងលោកនាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ