អភិបាលខេត្តប៉ៃលិន៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ បណ្តុះធនធានមនុស្ស និងលើកកម្ពស់សីលធម៌សង្គម
June 07, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យ ព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើក កម្ពស់ សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា និងបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹង ទាំង ចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

      ឯកឧត្តមអភិបាលខេត្តបានមានបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ព្រះភិក្ខុ សៀង ម៉ាប់ ជាព្រះចៅអធិការថ្មី វត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូ រតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ដោយមានវត្តមាននិមន្តចូលរួមពីសំណាក់ ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជឧបការីផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ប៊ូ គ្រី ព្រមទាំងព្រះមេគណទាំងពីគណៈ ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាង ច្រើន កុះករផងដែរ។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនានិងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយ គុណបុណ្យស្មារតី ០២ ធ្នូ ១៩៧៨ និងថ្ងៃជ័យជនះ ៧ មករា ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោ បាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខ សន្តិភាពពេញលេញ និងធ្វើឲ្យមាន ការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ហើយ រដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា បានកំណត់ ជាសាសនារបស់រដ្ឋ ដោយមិនប្រកាន់សាសនាណាឡើយ ក្រោមការជ្រកនៅគុណព្រះសម្មាសាម្ពុទ្ធ ព្រះបរម្យ គ្រូនៃយើង ដោយមិនប្រកាន់គណៈ មហានិកាយ គណៈធម្មយុត្តិកនិកាយ ឬ ឥស្លាមសាសនា និង សាសនាកត្តាលិស។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍ សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដ តែអំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហិង្សា ប្រកបដោយ សន្ដិភាព យុត្ដិធម៌ ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅប្រទេសណាក៏គេមានសាសនា ដើម្បីគោរព បូជា តាមប្រពៃណីទំនៀមទម្លាប់ របស់ខ្លួនផងដែរ ដូច្នេះ«ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ យើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួម ចំណែក យ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។

      ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជឧបការីផ្ទាល់សម្តេច ព្រះមហា សង្ឃរាជ ប៊ូ គ្រី បានមានសង្ឃដីកា ផ្តល់នូវពុទ្ធ ឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយ យក ទៅគោរព បដិបត្តិ ទៅតាម គន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ  ដែលជាព្រះ បរម្យគ្រូនៃយើង បានចងក្រងជាគម្ពី បិដក ឲ្យគោរព ទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ហើយវត្តអារាមជាទីជំរក អប់រំរិយាធម៌ ដល់ពុទ្ធ បរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និង ជាឱកាសល្អក្នុងការ រួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តី សុខ សាន្ត សង្គមជាតិ  ដោយប្រកាន់យកព្រះពុទ្ធ ឱវាទ ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តី ថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើ ហិង្សា សង្គម។

      នៅក្នុងឱកាសនោះដែរ ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ក៍បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃ សំខាន់ ព្រះភិក្ខុ សៀង ម៉ាប់ ចៅអធិការវត្តថ្មី ដោយព្រះអង្គជាអ្នក រម្ងាប់អធិករណ៍ និង សហការ គ្រប់គ្រង គរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាស និកជន ឲ្យរៀនសូត្របដិបត្តិធម៌ និង វិន័យ មាន បិដកជាគោល ហើយរួមសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេសការពង្រីកនូវវិស័យ ពុទ្ធកៈ សិក្សា និងអភិវឌ្ឍន៍ ព្រមទាំងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិផងដែរ។

      សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានប្រកេនអង្ករ ចំនួន ៥០០គីឡូក្រាម និងបច្ច័យ ចំនួន ២១៤០០០រៀល និង៧០០ដុល្លា ដល់ ព្រះភិក្ខុ សៀង ម៉ាប់ ព្រះចៅអធិការវត្តថ្មី សម្រាប់ប្រើប្រាស់ជាក់ស្តែងនៅក្នុងវត្ត៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ