នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកជំទាវ ង៉ូវ ម៉ីវលួង អគ្គនាយិកាក្រុម ហ៊ុន បុរី ផេនសៀរ នូវម៉ាស់ចំនួន ២០,០០០ ទឹកអាល់កុលលាងដៃ ១,០០០ដប និងលោក តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសានៅកម្ពុជា បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ៣០០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណដល់សប្បុរសជន ដែលបាននាំយកអំណោយមានដូចជាម៉ាស់ ទឹកអាល់កុលលាងសម្អាតដៃ ទឹកបរិសុទ្ធឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពមនុស្សធម៌របស់សប្បុរសជនបានចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ទទួលបានលទ្ធផលល្អធ្វើឱ្យជំងឺកូវីដ១៩ មិនមានការឆ្លងក្នុងសហគមប្រជាពលរដ្ឋគឺមានតែការចម្លងមកពីខាងក្រៅ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ