អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួយសាងសង់ផ្ទះ និងចែកអំណោយដល់គ្រួសារទីទាល់ក្រ នៅឃុំពន្លៃ ស្រុកបរិបូណ៌
June 06, 2020 អ្នកទស្សនា :

      ស្រុកបរិបូណ៌៖ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានក្រុមប្រឹក្សាឃុំពន្លៃ រួមជាមួយអាជ្ញាធរ ឃុំ ភូមិ។

      ក្នុងនោះដែរ ឯកឧត្តម អម សុភា និងក្រុមការងារបាននាំយកអំណោយមួយចំនួន ចែកជូនចាស់ជរា គ្មានទីពឹង គ្រួសារងាយរងគ្រោះ សរុបចំនួន ០៥ គ្រួសារ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

      ក្នុងឱកាសនោះដែរ ឯកឧត្ដម អម សុភា ក៏បានធ្វើការណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ដែលបានរីករាលដាលនៅទូទាំងសាកលលោក ដូចនេះសូមបងប្អូនត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ