ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវធនាគារជីបម៉ុង ខមមើសលប៊ែង សាខាខេត្តបាត់ដំបង
June 05, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវធនាគារ ជីបមម៉ុង ខមមើសលប៊ែង សាខាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថានេះជាមោទនភាពមួយសម្រាប់ខេត្តបាត់ដំបង ដែលមានអ្នកវិនិយោគទុនចាប់ផ្ដើមវិនិយោគ ជាពិសេសវិស័យធនាគារក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យខេត្តបាត់ដំបង មានការរីកចម្រើនជាលំដាប់ ដើម្បីផ្ដល់សេវាកម្ម បម្រើជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តបាត់ដំបងឲ្យកាន់តែមានភាពសម្បូរបែប។ បានថ្លែងក្នុងឱកាសនោះផងដែ ឯកឧត្តម បានបន្តថា ក្រោយដាក់ជូននូវគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបងមានការរីកចម្រើនជាលំដាប់ ទាំងផ្នែកកសិកម្ម ឧស្សាហកម្ម មានលទ្ធភាពក្នុងការនាំចេញដំណាំកសិកម្មក៏កាន់តែប្រសើរឡើង ធ្វើឲ្យខេត្តមួយនេះ បានធ្វើការទាក់ទាញអ្នកវិនិយោគជាច្រើន ចូលមកវិនិយោគខេត្តមួយនេះ កើនឡើងជាលំដាប់ឥតឈប់ឈរ។

      ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងដំណើរការប្រតិបត្តិក្នុងខេត្តបាត់ដំបងនេះមាន ធនាគារពាណិជ្ជកម្មចំនួន២០ ធនាគារឯកទេសចំនួន២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២២ ព្រមប្រតិបត្តិករជនបទចំនួន១៣ ហើយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ មិនត្រឹមតែបោះទុនវិនិយោគនេះក្នុងក្រុងតែប៉ុណ្ណោះទេ គឺមានការបោះទុនវិនិយោគដល់ទីជនបទ ដែលនេះសបញ្ជាក់ថា ខេត្តបាត់ដំបងមានសុវត្ថិភាពពេញលេញ គ្មានភាពភ័យខ្លាចដល់វិនិយោគិនឡើយ។ 

      ឯកឧត្តម បានបញ្ជាក់ទៀតថា ស្របពេលសព្វថ្ងៃនេះយើងកំពុងជួបនូវវិបត្តិកូវីឌ-១៩ ប្រជាពលរដ្ឋមួយចំនួនមានការប៉ះពាល់ដល់ជីវភាពពួកគេ ធ្វើឲ្យមានការប៉ះពាល់ដល់ការបង្វិលប្រាក់សំណងត្រឡប់ទៅវិញ ដូចនេះក្នុងនាមជារដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ធនាគារទាំងឡាយដែលកំពុងប្រតិបត្តិ ជួយពិនិត្យលទ្ធភាពធ្វើការពន្យា ឬកុំផាកពិន័យ តាមដែលអាចធ្វើទៅបានដើម្បីធានាថា ប្រជាពលរដ្ឋមានជីវភាពប្រសើរ ស្របពេលដែលវិស័យធនាគារនៅតែរឹងមាំដដែល។ 

      ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការរីកចម្រើននូវវិស័យធនាគារ ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសរក្សាសុខសន្ដិភាពសង្គម ស្ថិរភាពនយោបាយ ដើម្បីទាក់ទាញអ្នកវិនិយោគទុនធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យកាន់តែរីកចម្រើន  ។ ឯកឧត្តម បានបន្តទៀតថា ក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមជាតិ ធនាគារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់វិធានការដល់គ្រឹះស្ថានហិរញ្ញវត្ថុដូចជា ការកំណត់អាត្រាការប្រាក់ឥណទាន និងវិធីសាស្រ្ដគណនាអាត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ និងស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុអនុគ្រោះដល់អតិថិជនជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ