អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន សម្រាប់ប្រគល់ជូនកាកបាទក្រហមកម្ពុជាខេត្ត
June 05, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលនិងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំ ស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា " នៅទីស្នាក់ការសាខា ខេត្តកណ្តាល។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសប្បុរសជននានាទាំងក្នុងខេត្តក្រៅខេត្ត ក្នុងនោះរួមមាន ៖ មន្ទីរអង្គភាពជុំវិញខេត្ត ,អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១១ និងសប្បុរសជនមួយចំនួនទៀត សរុបចំនួន ៨៩នាក់ ស្រី ៤៣នាក់។

      ដោយឡែកចំពោះពិធីថ្ងៃនេះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីសប្បុរសជនជាបន្តបន្ទាប់ក្នុងនោះ ៖ លោកប្រធាន អនុប្រធាននៃមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន ៣០មន្ទីរ-អង្គភាព, ពីលោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្ត ព្រមទាំងពីសប្បុរសជនមួយចំនួនទៀត សរុបអំណោយជាថវិកាមានចំនួនស្មើនឹង ១១៣,០៤០,០០០រៀល និង៤៧,២១០ ដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះផងដែរ លោកឧកញ៉ា ស្រី ចាន់ថន បានឧបត្តម្ភរថយន្ត TOYOTA HIACE ចំនួន ១គ្រឿង ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកខ្សាច់កណ្តាល និងសម្ភារមួយចំនួនទៀត ក្នងនោះមាន ៖ ទឹកលាងដៃ ២០០ដប,ភេសជ្ជៈ ១០កេស ,មី ១០កេសធំ ទឹកសុទ្ធ ចំនួង ៥០ កេស បានប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត។

      សូមបញ្ជាក់ជូនថា គិតចាប់តាំងពីថ្ងៃដំបូងក្រោយមានការចេញសេចក្តីអំពាវនាវពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរួចមករហូតគិតមកទល់ពេលនេះ តួលេខបណ្តោះអាសន្ន មានចំនួនសរុបស្មើនឹង ៣១០,០០០ដុល្លារសហរដ្ឋអាមេរិក ។ ចំពោះការទទួលអំណោយជាថវិកានិងសម្ភារ ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ សាខាខេត្តនឹងមានការទទួលពីសប្បុរសជននានាជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

      ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខា និងសូមសន្យាថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ